ថ្ងៃនេះមានជាសះស្បេីយ ៣នាក់ និងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ១នាក់
រហូតដល់ម៉ោង ០៨:០០ព្រឹក ថ្ងៃទី៤ សីហា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី #១នាក់ទៀត (ជនជាតិអាមេរិក) ដូច្នេះចំនួនសរុប #២៤១នាក់ ជាសះស្បេីយចំនួន #៣នាក់ (ជនជាតិខ្មែរ២នាក់ និងជនជាតិអាមេរិក១នាក់) ចំនួនសំរាកនៅពេទ្យសល់ #៤១នាក់ ចំនួនជាសះស្បេីយសរុបចំនួន #២០០នាក់ និង #ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 66643 ស្មេីនឹង 4014 ក្នុង១លាន នាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115