Detail Top Banner

ធ្លាប់ស្រឡាញ់គ្នាបាន៣ខែនិងដេកនៅជាមួយគ្នា រហូតដល់ភ្ជាប់ពាក្យជាមួយគ្នាបាន១ខែ ក៏បានផ្តាច់ពាក្យវិញ ខាងប្រុសរមាស់ដៃចែកចាយរូបភាពអាសអាភាសអតីតគូដណ្ដឹងជាសាធារណៈ

ខេត្តកណ្តាល៖ ជនសង្ស័យឈ្មោះ អ៊ាក សុីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ លក់ដូរ បានប្រើប្រាស់អាខោន Facebook ចំនួន២៖ទី១-ឈ្មោះ Oun Naa មិនមានដាក់រូបភាពលើ Profile និងទី២-ឈ្មោះ Sim Amm បានចែកចាយរូបភាពអាសអាភាសអតីតគូដណ្ដឹងជាជនរងគ្រោះឈ្មោះ ស.ក.ន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅ ភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរជាងអ៊ុតសក់ ជាសាធារណៈតាមបណ្ដាញសង្គមFacebook កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាប់ឃាត់ខ្លួននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថាវត្ថុតាងចាប់យកបានមាន៖ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1T-4733 លេខតួ ND125 M-5544546, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកiPhone 8Pluse ពណ៌ខ្មៅនិងលុយខ្មែរចំនួន១៥,៤០០រៀល។
ប្រភពដដែលបានបន្តថានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានអាខោន Facebookដាក់ឈ្មោះOun Naa បានផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ដែលជារូបអាក្រាត ថតជាវីដេអូ ធ្លាប់បានផ្ញើទៅឲ្យ អតីតគូដណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ាក ស៊ីម ប្រើអាខោន ឈ្មោះ Sim Amm តែម្នាក់គត់ ។ ប៉ុន្តែមានអាខោនឈ្មោះ Oun Naa ដែលជនរងគ្រោះមិនស្គាល់បែរជា យករូបថតនោះ ផ្ញើរចែកចាយឲ្យមីងរបស់ជនរងគ្រោះ ឈ្មោះ គឹម ហ័ង ជាម្ចាស់អាខោន Facebook ឈ្មោះ ហ័ងប៊ីយូធីសាឡន រួមទាំងមិត្តភ័ក្តឈ្មោះ Na Ry , Mo Ly , ling Black និងប្អូនប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ Pa Neang។ រហូតនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង សូមឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ។ ជាលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេតតាមចម្លើយសារភាពរបស់ឈ្មោះ អ៊ាក ស៊ីម បានឲ្យដឹងថា៖នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ អ៊ាក ស៊ីម ភេទប្រុស អាយុ១៩ឆ្នាំ បានស្រឡាញ់គ្នាជាមួយជនរងគ្រោះ បានរយៈពេល៣ខែ និងដេកនៅជាមួយគ្នា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាបានប្រហែល១ខែ ក៏បានផ្តាច់ពាក្យវិញ ។រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ អ៊ាក ស៊ីម បានបង្កើតអាខោនហ្វេសប៊ុកថ្មីមួយដាក់ឈ្មោះ Oun Naa ក្នុងគោលបំណង ដើម្បីផ្ញើរូបភាពអាក្រាតកាយជាវីដេអូ ទៅជនរងគ្រោះជាអតីតគូរដណ្តឹងឲ្យមើល ប៉ុន្តែដោយសារជនរងគ្រោះមិនមានទូរស័ព្ទលេងហ្វេសប៊ុក ទើបផ្ញើរូបនោះទៅមីងរបស់ជនរងគ្រោះ ដែលមានអាខោនហ្វេសប៊ុក ឈ្មោះហ័ងប៊ីយូធីសាឡន ,មិត្តភ័ក្តប្រើអាខោនហ្វេសប៊ុកឈ្មោះ Na Ry និង Peng Pos ដែលធ្វើការជាមួយជនរងគ្រោះមើលនិងថែមទាំងប្រើពាក្យគំរាមថាចង់ល្បីម្តងទៀតមែន។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕
អត្ថបទដែលជាប់ទាក់ទង