ថ្ងៃនេះមានជាសះស្បេីយ ២នាក់ និងយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ២នាក់ទៀត
រហូតដល់ម៉ោង ០៧:៥០ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ២នាក់ទៀត (ជាករណីនាំចូល ជនជាតិខ្មែរ១នាក់ និងកាស្សាកស្តង់១នាក់) ដូច្នេះចំនួនសរុប ២៤៣នាក់ ជាសះស្បេីយចំនួន ២នាក់ (ជនជាតិខ្មែរ១នាក់ និងជនជាតិអាមេរិក១នាក់) ចំនួនសំរាកនៅពេទ្យសល់ ៤១នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២០២នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៦៧៨០៧ ស្មេីនឹង ៤០៨៤ ក្នុង១លាននាក់ ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕