រន្ឋត់ ញាក់សាច់ ! រថយន្តធុនធំមួយគ្រឿងបើកបរលឿនចង់ងាប់ ដាច់ហ្វ្រាំងបុករះម៉ូតូ និងរថយន្ត៧គ្រឿងខូចខាតយ៉ាងដំណំ នៅស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ៖ នៅវេលាម៉ោងប្រហែលជាង៣រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្ដាលមកពីរថយន្តធុន់ធំមួយគ្រឿងបើកលឿនចង់ហោះ ដាច់ហ្រ្វាំងរេចង្កូចទៅបុករថយន្ត
ធន់តូចចំនួន៥គ្រឿងនិងម៉ូតូ០២គ្រឿងទៀតដែលចតនៅតាមចិញ្ចើមផ្លូវ បណ្តាលអោយខូចខាតយ៉ាងដំណំ តែសំណាង់មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួនបានភ្លាមៗបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក៕



