ជាសះស្បេីយ ២នាក់ និងយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ៣នាក់ ថ្ងៃនេះមាន !
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ចំនួន ៣នាក់ (ករណីនាំចូលពីណ្ឌូនេស៊ី ជនជាតិខ្មែរទាំង៣នាក់ ក្រោយធ្វេីតេស្តលេីកទី៤ នៅថ្ងៃទី១៣នៃចត្តាឡីស័កនៅពេទ្យខេត្តត្បូងឃ្មុំ) ដូច្នេះចំនួនសរុប ២៥១នាក់ ជាសះស្បេីយចំនួន ២នាក់ (ជនជាតិខ្មែរទាំងអស់) ដូច្នេះចំនួនសំរាកនៅពេទ្យ ៣២នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២១៩នាក់ និងស្លាប់គ្មាន។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ហើយយេីងបានធ្វេីតេស្តចំនួន ៧២៨៨៦ ស្មេីនឹង ៤៣៩០ ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕