ឯកឧត្តមប្រធាន គី តិច បានទទួលអំណោយឧបត្ថម្ភ Icom ចំនួន ៤០គ្រឿង របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមប្រធាន គី តិច បានទទួលអំណោយឧបត្ថម្ភ Icom ចំនួន ៤០គ្រឿង របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។
លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើន បានអញ្ជើញប្រគល់ជូន នៅការិយាល័យក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាទីស្ដីការគណៈរដ្ឋមន្ត្រី ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក្នុងនាមសមាជិកសមាជិកានៃក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានផ្តាំផ្ញើនិងថ្លែងនូវអំណរគុណ សួរសុខទុក្ខ និងបានគោរពជូនពរដល់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
