សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ


ភ្នំពេញ៖ ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ពន្ធនាគាររាជធានី-ខេត្ត ព្រមទាំងភាគីពាក់ ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបថា ឯកឧត្តម ឆែម សាវុធ ឋានន្ដរស័ក្តិឧត្តមអគ្គានរក្សថ្នាក់លេខ១ ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ជំនួសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ គឹមសេង ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងមុខតំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទដែលជាប់ទាក់ទង