ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង តំណាងឲ្យឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានកីឡាប៊ូល ប៉េតង់កម្ពុជា នៅឆ្នាំ២០២៣ នឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេម ត្រូវដណ្តើមមេដាយជូនប្រទេសជាតិ

ថ្ងៃចន្ទ ៦រោច ខែស្រាពណ៌ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង តំណាងឲ្យឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានកីឡាប៊ូល ប៉េតង់កម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៣ កម្ពុជាយើង នឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេម ដូចនេះការលើកស្ទួយវិស័យកីឡា គឺជារឿងចាំបាច់ ជាពិសេស ប្រភេទកីឡាប៊ូល ប៉េតង់ ដែលកម្ពុជា មានភាពលេចធ្លោ ហើយងាយនឹងរកបាននូវមេដាយជូនប្រទេសជាតិ។
ក្នុងនោះបានរកឃើញជ័យលាភី ដោយក្រុមយុវជន លេខ១ បានទៅលើវិទ្យាល័យ ស ខេង កន្ទឺ២ លេខ២ បានទៅលើ វិទ្យាល័យនេតយ៉ង់ លេខ៣ បានទៅលើវិទ្យាល័យនេតយ៉ង់ និងលេខ៤ បានទៅវិទ្យាល័យ ស ខេង កន្ទឺ២ ។
ដោយឡែកចំពោះ ក្រុមយវនារី លេខ១ បានទៅលើ ឥន្រ្ទីអប់រំស្រុកថ្មគោល លេខ២ បានទៅលើ ស្រុកសំឡូត លេខ៣ បានទៅលើវិទ្យាល័យ នេតយ៉ង់ និងលេខ៤ បានទៅលើ វិទ្យាល័យព្រះមុនីវង្ស ៕









