គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសសងថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហាខាងមុខ
ភ្នំពេញ៖ ក្នុងកំឡុងឱកាសសងថ្ងៃឈប់សម្រាកការងារ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សូមអំពាវនាវ ដល់សាធារណជនជាអ្នកប្រេីប្រាស់ផ្លូវទាំងអស់ បន្ថែមពីលេីការអនុវត្តគ្រប់វិធានការ ការពារការឆ្លងជម្ងឺកូវីដ-១៩ សូមមេត្តាយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និងការចូលរួមគោរពច្បាប់ចរាណ៍ផ្លូវគោករាល់ពេលធ្វេីដំណេីរនៅលេីដងផ្លូវជានិច្ច។