Detail Top Banner

សាលាក្តី​ខ្មែរក្រហម​បញ្ចប់​សំណុំរឿង​ចោទប្រកាន់​លើ​អតីត​មេ​ខ្មែរក្រហម​មួយរូប

ភ្នំពេញ៖ ​ថ្ងៃនេះ​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានបញ្ចប់​សំណុំរឿង​ប្រឆាំងនឹង​លោក អោ អាន នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​វិសាមញ្ញ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម ដែល​បាន​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃនេះ បាន​ឲ្យ​ដឹងថា
​បន្ទាប់ពី​មាន​បណ្ដឹង​សារ​ទុកជា​បន្ទាន់​ប្រឆាំងនឹង​ការ​រំលត់​ជាធរ​មាននៃ​សំណុំរឿង 004/2 របស់​អង្គជំនុំជម្រះ​សាលាដំបូង​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​ដោះស្រាយ​ទឡ្ហីករណ៍​នានា​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ​នៅក្នុង​សេចក្តីសម្រេច​ថ្ងៃនេះ​។

​នៅក្នុង​រឿងក្តី​នេះ​អង្គជំនុំជម្រះ​តុលាការ​កំពូល​ បាន​ពិចារណា​ឃើញថា​ បើទោះបី​ជាមាន​ការឯកភាព​គ្នា​ពាក់ព័ន្ធ​នឹង​ចំនួន​ជនរងគ្រោះ​ជាច្រើន​នៅក្នុង​ភូមិភាគ​កណ្ដាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​ក៏​ពុំមាន​ការឯកភាព​គ្នា​ឡើយ​បន្ទាប់ពី​មាន​រយៈពេល ១៣ឆ្នាំ​ នៃ​កិច្ច​ស៊ើបសួរ​ដែលថា ​លោក អោ អាន ស្ថិតក្នុង​យុត្ថាធិការ​របស់​តុលាការ​ដោយ​បដិសេធ​បណ្ដឹង​សារ​ទុក​ភ្លាម​របស់​សហ​ព្រះរាជអាជ្ញា​អាជ្ញាធរ​អន្តរជាតិ​។

​អង្គជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​ថា ​ក្នុងករណី​ពុំមាន​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ដោយ​ជាក់លាក់​និង​អាចអនុវត្ត​នោះ​ ដូចនេះ​រឿង​ករណី​ប្រឆាំងនឹង​លោក អោ អាន ត្រូវបាន​បញ្ចប់​។

​លោក អោ អាន ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា តា អាន​។ លោក​គឺជា​អតីត​លេខា​រង​នៅក្នុង​តំបន់​ភូមិភាគ​កណ្ដាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​កាន់អំណាច​ពី​ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ ៕ by AKP (ដោយៈ ហេង បញ្ញា​)

អត្ថបទដែលជាប់ទាក់ទង