ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានស្តីពី ករណីព្យាបាលជាសះស្បើយចំនួន១នាក់ និងមានករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១៥នាក់
រហូតដល់ម៉ោង ០៨:០០ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCក្រសួងសុខាភិបាលយេីង រកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ១៥នាក់ (ករណីនាំចូលទាំងអស់ ជនជាតិខ្មែរទាំង២នាក់មកពីសហរដ្ឋអាមេរិក និងជនជាតិចិន ១៣នាក់ មកពីប្រទេសហ្វីលីពីន) ដូច្នេះ ចំនួនសរុប ២៦៦នាក់ ជាសះស្បេីយចំនួន ១នាក់ (ជនជាតិខ្មែរ) ចំនួនសំរាកនៅពេទ្យកេីន ៤៦នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២២០នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ឬការចាក់ធុងបាសរាំ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៧៣៦២៩ ស្មេីនឹង ៤៤៣៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕