មេដឹកនាំលីបង់ធ្លាប់ទទួលបានការព្រមានកាលពីខែកក្កដាកន្លងមកអំពីសារធាតុដែលអាចបង្កការផ្ទុះនៅកំពង់ផែ

លីបង់៖ បើយោងតាមឯកសារដែលចេញដោយប្រភពសន្តិសុខជាន់ខ្ពស់របស់ប្រទេសលីបង់បានឲ្យដឹងថាមន្ត្រីសន្តិសុខលីបង់បានព្រមានរួចមកហើយដល់លោកនាយករដ្ឋមន្រ្តីនិងប្រធានាធិបតីកាលពីខែកក្កដាមុនថាសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០ តោនដែលផ្ទុកនៅក្នុងកំពង់ផែក្រុងបេរូតអាចបង្កជាហានិភ័យនិងអាចបំផ្លាញរដ្ឋធានីប្រសិនបើវាផ្ទុះឡើង ។

គ្រាន់តែជាងពីរសប្តាហ៍ក្រោយមកសារធាតុនោះបានបង្កជាការផ្ទុះដ៏ធំមួយដែលបានបំផ្លាញកំពង់ផែនិងបានសម្លាប់មនុស្សយ៉ាងតិច ១៦៣នាក់ ហើយរងរបួសជាង ៦០០០នាក់ ព្រមទាំងបំផ្លាញអគារជាង ៦ ០០០កន្លែងផងដែរ។

របាយការណ៍មួយដែលចេញដោយអគ្គនាយកដ្ឋានសន្តិសុខរដ្ឋលីបង់ ​មានការរំលឹកពី​លិខិតឯកជនមួយច្បាប់ផ្ញើទៅលោកប្រធានាធិបតី មីឆែលអូន និង លោកនាយករដ្ឋមន្រ្ តីហាសាន់ឌៀប កាលពីថ្ងៃទី២០ ខែកក្កដា ២០២០កន្លងមក ក្នុងលិខិតនោះមានការព្រមានពីគ្រោះថ្នាក់របស់សារធាតុនោះ ៕ by AKP

អត្ថបទដែលជាប់ទាក់ទង