Breaking News សង្ស័យមានការបង្ខាំងមនុស្ស ទេីបគេឃើញនារីជនជាតិចិនម្នាក់ ធ្លាក់ពីលេីជាន់ទី៦

ភ្នំពេញ៖ ព័ត៌មានបឋម សង្ស័យមានការបង្ខាំងមនុស្ស ទេីបគេឃើញនារីជនជាតិចិនម្នាក់ ចងជាមួយកំរាលពូកលោតទម្លាក់ខ្លូន ពីលេីជាន់ទី៦ មកទេីលេីកញ្ចក់សំយ៉ាបក្លោងទ្វារចូលសណ្ឋាគារមួយកន្លែង នេះបេីតាមសេចក្ដីរាយការណ៍បឋម (ដោយមិនដឹងមូលហេតុ) បណ្ដាលឲ្យរងរបួសធ្ងន់ ហេីយស្រែកដង្ហេីយហៅគេឲ្យជួយ ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងម្ចាស់ហាង ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយសង្គ្រោះ នៅចំណុចសណ្ឋាគារចិនមួយកន្លែង ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ។

ភ្លាមៗគេឃេីញលោក ទៀង ច័ន្ទសារ មេប៉ូលិសខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះទៅជួយ ដោយមានការចូលរួមទាំងលោក សុខ ពេញវុធ អភិបាលខណ្ឌ ចុះទៅជាមួយផងដែរ សមត្ថកិច្ចបានដាក់ជណ្ដេីរឡេីងទៅជួយសង្គ្រោះរូបនាង យកចុះមកក្រោម និងបញ្ជូនតាមឡានពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះបន្ទាន់។
ខណៈនោះលោក ទៀង ច័ន្ទសារ ក៏បញ្ជាឲ្យកម្លាំងសម្រុកឡេីងទៅបន្ទប់កេីតហេតុ ឃាត់ខ្លួនមនុស្សបានម្នាក់ យកទៅសាកសួរនៅប៉ុស្តិ៍ផងដែរ៕

