កម្ពុជាសម្រេចផ្អាកជើងហោះហើរ មកពីប្រទេសហ្វីលីពីនមួយរយៈ គិតចាប់ពីថ្ងៃទី១៣ ខែសីហានេះតទៅ
ភ្នំពេញ៖ បន្ទាប់ពីមានករណីនាំចូលកូវីដ១៩ ជាបន្តបន្ទាប់តាមរយៈជើងយន្តហោះមកកាន់ប្រទេសកម្ពុជា ពេលនេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសមួយ សម្រេចផ្អាកជើងយន្តហោះពីប្រទេសហ្វីលីពីន ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ។
ការប្រកាសផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រម ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល៖