ថ្ងៃនេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ២នាក់

រហូតដល់ម៉ោង ០៧:៥០ ព្រឹក ថ្ងៃទី ១២ សីហា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ (ករណីនាំចូល ជនជាតិចិន១នាក់មកពីប្រទេសហ្វីលីពីន និងជនជាតិអាមេរិក ១នាក់មកពីសហរដ្ឋអាមេរិក) ដូច្នេះចំនួនសរុប ២៦៨នាក់ ជាសះស្បេីយគ្មាន ដូច្នេះចំនួនសំរាកនៅពេទ្យកេីន ៤៨នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២២០នាក់ដដែល និងស្លាប់គ្មាន ។

ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៧៧៥០៣៤ ស្មេីនឹង ៤៥២០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕

