Detail Top Banner

ក្រោយពីមានការកែសម្រួលទាំងភាគីសងខាង បានត្រឹមតែដាក់វិន័យកងកម្លាំង និងធ្វើកិច្ចសន្យាអប់រំប៉ុណ្ណោះ ចំពោះលោកផ្កាយ១ ជិន សាមីឌី

ភ្នំពេញ៖ Updating ក្រោយសារព័ត៌មានចុះផ្សាយព្រោងព្រាតពីរឿងលោកផ្កាយមួយម្នាក់ ខឹងលួងលោមសុំស្នេហ៍ស្ត្រីម្ចាស់ហាងវិមានព្រិល មិនបាន ដកកាំភ្លើងគំរាមមក ពេលនេះស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ Kert Ey ដែលអះអាងថាជាម្ចាស់ហាង បានចេញមុខបង្ហោះសារបំភ្លឺថា៖
៉ខ្ញុំមិនមែនគាត់(លោកផ្កាយមួយ) សុំស្នេហ៍ ហើយក៏មិនបានរកបាញ់នាងខ្ញុំអីដែរ គាត់ជាបងប្រុសដែលស្គាល់គ្នា ហើយមានរឿងនៅហាងនាងខ្ញុំ នាងខ្ញុំគ្រាន់តែចូលមកបំភ្លឺទេ សុំអង្វរអស់លោកសារព័ត៍មានទាំងឡាយអើយ រឿងខ្លះអាចចុះទៅធ្វើអោយគេមានរឿង រឺអស់លោកសប្បាយចិត្តណាស់ ពេលឃើញខ្មែរដូចគ្នាឈ្លោះគ្នា? ធ្វើជាអ្នកសារព័ត៏មានត្រូវដឹងរឿងអោយច្បាស់សិន មិនមែនចេះតែចុះទេ ធ្វើអោយខូចឈ្មោះនាងខ្ញុំអស់ នាងខ្ញុំសុំបញ្ចាក់ថា គាត់មិនបានសុំស្នេហ៍នាងខ្ញុំ ហើយក៏អត់បានញ៉ែនាងខ្ញុំអីដែរ ហើយក៏មិនបានរកបាញ់អី។ សុំកុំយករូបនាងខ្ញុំផុសតទៀត ។ អស់លោកសារព័ត៌មានកុំដោយសារប្រយយោន៍របស់ខ្លួន រួចបំផ្លាញអ្នកដទៃ។ ៉
MTV TODAY មិនបានដឹងច្បាស់ថា គណនីហ្វេសប៊ុកឈ្មោះ Kert Ey នេះជាម្ចាស់ហាងវិមានព្រិល នោះពិតប្រាកដ ឬយ៉ាងណានោះទេ តែប្រសិនបើមិនពិត សូមម្ចាស់ហាងវិមានព្រិល ជួយចេញមុខមកបញ្ជាក់ផង។

ចំណែកឯ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីបំភ្លឺមួយ ពាក់ព័ន្ធករណីអំពើហិង្សាដែលបង្កដោយ លោកឧត្តមសេនីយ៍ត្រី ជិន សាមីឌី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅចំណុចអាហារដ្ឋានយីហោ «វិមានព្រិល» ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង