ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ៣គម្រោង

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ៣គម្រោង ស្ថិតនៅក្នុងខេត្តកោះកុង អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោគ (ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា) ប្រើប្រាស់ថវិកាចំពូក ២១ រួមមាន៖ ៖
– គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ចំនួន២ ខ្សែប្រវែង ១១ ០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ ទទឹងផ្លូវដីស ៨ម៉ែត្រ សាងសង់លូប្រអប់មុខ៣ ចំនួន ១កន្លែង លូមូលមុខ២ ចំនួន ៣កន្លែង លូមុខ១ ចំនួន ៨កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ចាប់ពីភូមិព្រលាន ឃុំកណ្តោល ស្រុកបទុមសាគរ ទៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
– គម្រោងទី២ ៖ ការស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង៦ ០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ ទទឹងផ្លូវដីស ៨ម៉ែត្រ សាងសង់លូប្រអប់មុខ២ ចំនួន ២កន្លែង លូមូលមុខ៣ ចំនួន ១កន្លែង លូមូលមុខ១ ចំនួន ៦កន្លែង ភ្ជាប់ពីភូមិទ័ពឃ្លៃ ទៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង (បញ្ចប់សុពលភាព)។
– គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ៦ ០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ ទទឹងផ្លូវដីស ៨ម៉ែត្រ សាងសង់លូមុខ២ ចំនួន ៣កន្លែង លូមុខ១ ចំនួន ៥កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ចាប់ពីភូមិនព្រលាន ឃុំកណ្តោល ស្រុកបទុមសាគរ ទៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាគម្រោងបញ្ចប់សុពលភាព៕
អត្ថបទដែលជាប់ទាក់ទង