ថ្ងៃនេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ៤នាក់ទៀត ជាសះស្បើយ៣នាក់

រហូតដល់ម៉ោង ០៨:០០ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ៤នាក់ ដែលជាករណីនាំចូល ហើយជនជាតិខ្មែរទាំងអស់ មានម្នាក់មកពីប្រទេសឥណ្ឌូនេស៊ី ក្រោយធ្វេីតេស្តលេីកទី៦ និង ៣នាក់មកពីប្រទេសរុស្ស៊ីក្រោយធ្វេីតេស្តលេីកទី៥ ដូច្នេះចំនួនសរុប ២៧២នាក់ ចំនួនសំរាកនៅពេទ្យកេីន ៤៩នាក់ ជាសះស្បេីយចំនួន ៣នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២២៣នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល យេីងបានធ្វេីតេស្តចំនួន ៧៥៩៧៦ ស្មេីនឹង ៤៥៧៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។

