ថ្ងៃនេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ម្នាក់ទៀត និងជាសះស្បេីយ ២នាក់
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ១នាក់ ជាករណីនាំចូល ជនជាតិខ្មែរ ១នាក់មកពីសហរដ្ឋអាមេរិកក្រោយធ្វេីតេស្តនៅថ្ងៃទី១៣ ខែសីហានៃចត្តាឡីស័ក ដូច្នេះចំនួនសរុប ២៧៣នាក់ ចំនួនសំរាកនៅពេទ្យកេីន ៤៨នាក់ ជាសះស្បេីយចំនួន ២នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២២៥នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។ ហើយត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ៧៧៣៨០ ស្មេីនឹង ៤៦៦១ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕