បើមានស្ថានីយប្រេងឥន្ធនៈណា លក់សាំងតម្លៃលើសពី ៣០០០រៀល/១លីត្រ….

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ បានចេញសេចក្តីជូនដំណឹងថា ក្រសួងនិងបណ្ដានិយោជកនៃស្ថានីយប្រេងឥន្ធន: បានកំណត់ថ្លៃប្រេងឥន្ធនៈ សាំង ត្រូវលក់រាយតាមស្ថានីយនីមួយៗ ក្នុងតម្លៃ៣០០០រៀល/១លីត្រ សម្រាប់សាំងធម្មតា និងម៉ាស៊ូត លក់ក្នុងតម្លៃ ២៧៥០រៀល/១លីត្រ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ។ ដូច្នេះបើហ្គារាសសាំងណាលក់លើសតំលៃត្រូវរាយការណ៍ប្តឹងសមត្ថកិច្ចឬអាជ្ញាធរដែលនៅជិតភ្លាម។ អរគុណសន្តិភាព

