លោកវរសេនីយ៍ឯក ថោង វណ្ណៈ ស្នងការរងនគរបាលខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះជួយអធិការដ្ឋាននគរបាលក្រុងបាវិត បានដឹកនាំកិច្ចប្រជុំរួមផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ក្នុងរយៈពេលសម្រាក ៥ថ្ងៃ

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំនៃអធិការដ្ឋាននគរបាលក្រុងបាវិត លោកវរសេនីយ៍ឯក ថោង វណ្ណៈ ស្នងការរងនគរបាលខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះជួយអធិការដ្ឋាននគរបាលក្រុងបាវិត បានដឹកនាំកិច្ចប្រជុំរួមមាន៖
១-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ក្នុងរយៈពេលសម្រាក ៥ថ្ងៃរបស់ស្នងការដ្ឋាននគរបាលខេត្ត។
២-ត្រួតពិនិត្យនិងពង្រឹងការងារជំនាញ។
៣-ផ្សព្វផ្សាយទិសដៅអនុវត្តរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ស្នងការនៃកិច្ចប្រជុំនៅថ្ងៃទី១១.០៨.២០២០។
ដោយមានការចូលរួមពីលោក នាយ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកអធិការ អធិការរង ព្រមទាំងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ៥សង្កាត់ ក្នុងក្រុងបាវិត សរុបវត្តមានចូលរួមចំនួន ១៦នាក់ប្រុស៕



