ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជួបសំណេះសំណាល និងនាំយកគ្រាប់ពូជស្រូវចែកជូនប្រជាពលរដ្ឋ
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជួបសំណេះសំណាល និងនាំយកគ្រាប់ពូជស្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៦៥តោន ៣០០គីឡូក្រាម ចែកជូនប្រជាកសិកររងគ្រោះដោយគ្រោះរាំងស្ងួតចំនួន ១ ០០៤គ្រួសារ នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើការដាំដុះបន្ត ក្រោយស្រូវរបស់ពួកគាត់ រងការខូចខាតដោយសារកូនរដូវប្រាំងនាពេលកន្លងទៅ។