ថ្ងៃនេះជាសះស្បេីយចំនួន​ ៩នាក់​​​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជាយេីង​ពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ទេ

រហូតដល់ម៉ោង​ ០៧:៣០​ព្រឹក​ ថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជាយេីង ពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុប​ ២៧៣នាក់​ដដែល​ ជាសះស្បេីយចំនួន៩នាក់​ ( ខ្មែរទាំង​ ៧នាក់​ កាណាដា​ ១នាក់​ និងអាមេរិក​ ១នាក់ ​​)​ចំនួនសំរាកនៅពេទ្យ​ថយ ៣៥នាក់ ចំនួនជាសះស្បេីយសរុប​ចំនួន ២៣៨នាក់​​ និង ស្លាប់គ្មាន​ ។
បច្ចុប្បន្នជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភព​លោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀប​អាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់​ធុង​បាសរាំ​ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ យេីងបានធ្វេីតេស្តចំនួន​ ៧៩៨៦០ ស្មេីនឹង​ ៤៨១០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕
អត្ថបទដែលជាប់ទាក់ទង