ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ឡាប៊ែលសុវត្ថិភាពទេសចរណ៍ (ជំហ៊ានទី ១) ជូនដល់ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ឡាប៊ែលសុវត្ថិភាពទេសចរណ៍ (ជំហ៊ានទី ១) ជូនដល់ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាប។
ដើម្បីជំរុញដល់ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ រដ្ឋបាលខេត្តសៀមរាប បានរៀបចំនូវវគ្គបណ្តុះបណ្តាលជនបង្គោល ដើម្បីជម្រុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងពិធីប្រគល់ ឡាប៊ែលសុវត្ថិភាពទេសចរណ៍ (ជំហ៊ានទី ១) ជូនដល់ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាប សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដើម្បីបំពាក់បំប៉ន ដល់បុគ្គលិកបម្រើការតាមអាជីវកម្មទេសចរណ៍ក្នុងខេត្តទទួលបាននូវចំណេះដឹង កាន់តែច្បាស់អំពីវិធាន ដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ជាពិសេសជម្រុញឱ្យចលនានៃទេសចរណ៍ខេត្តសៀមរាប កាន់តែមានភាពរស់រវើក និងមានទំនុកចិត្តពីភ្ញៀវទេសចរក្នុងការមកសម្រាកលំហែរក្នុងខេត្តសៀមរាប ជាពិសេសក្នុងឱកាស ថ្ងៃឈប់សម្រាក «សម្រាកសៀមរាប» ខាងមុខនេះ។
សូមថ្លែងអំណរគុណ ឯកឧត្តម គឹម សេរីរ័ត្ន អគ្គលេខាធិការរង គ.ជ.វ.ទ និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ ដែលបានចំណាយពេលវេលាចូលរួមជាវាគ្មិនកិត្តិយស៕ អរគុណសន្តិភាព
























