ពិធីប្រគល់ ទទួលរថយន្តសង្គ្រោះរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់អាវុធហត្ថខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ពិធីប្រគល់ ទទួលរថយន្តសង្គ្រោះអំណោយទី៤០ ទូទាំងប្រទេស(ឬទី៣ នៅខេត្តបន្ទាយមានជ័យ) របស់សម្តេចអគ្គមហាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចព្រឺទ្ធបណ្ឌិតប៊ុន រ៉ានីហុន សែន តាមរយៈលោកឧកញ៉ាបណ្ឌិតជា រតនា និងលោកជំទាវឧកញ៉ាលី ហៀករតនា លោកឧកញ៉ា សុខ វណ្ណា ជូនបញ្ជាការដ្ឋានកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យ ដែលតំណាងដោយលោកឧត្តមសេនីយ៍ត្រីបោន បិន មេបញ្ជ្ជាការ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ។
នាឱកាសនោះមានការចូលរួមពីលោក ឌួង អេលីត នាយកពិធីការ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកវេជ្ជបណ្ឌិត ឈុំ វណ្ណារឹទ្ធិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកឧកញ៉ា ឡាច ប៊ុនលីម និងលោកស្រី រួមនឹងកងកម្លាំងអាវុធហត្ថខេត្ត ស្រុក ក្រុងនិងស្នាក់ការសន្តិសុខ ។
លោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានថ្លែងអរគុណសន្តិភាព អរគុណ នយោបាយឈ្នះឈ្នះ និងដឹងគុណ ស្ថាបនិក មគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ជំនួសមុខឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងមូល សូមលំឱ្យនកាយ ថ្លែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងផ្ដល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុត ជួយដល់កងកម្លាំងគ្រប់ប្រភេទ ដោយមិនគិតពីការនឿយហត់ ការលំបាក និងអាយុជីវិត។
ហេតុនេះ ពួកលោកជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ សូមគោរពដឹងគុណ សម្ដេចទាំងទ្វេរ និងប្ដេជ្ញា លះបង់គ្រប់យ៉ាងដើម្បីការពារនូវសុខសន្តិភាព និងការពារមាតុភូមិកម្ពុជា និង អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ក្រសួងការពារជាតិ បទបញ្ជាអគ្គបញ្ជាការ បទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ ។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងអំណរគុណ និងជូនពរលោកឧកញ៉ា ជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនា និងប្រតិភូដែលនាំអំណោយនេះមក ។
លោកបណ្ឌិតឧកញ៉ា ជា រតនា បានថ្លែងថា ក្នុងប្រទេស អំណោយរថយន្តសង្គ្រោះបែបនេះ (ឡានពេទ្យ) មាន ៤០គ្រឿហើយ ដោយឡែកនៅខេត្តបន្ទាយមានជ័យមាន ៣គ្រឿង គឺ១គ្រឿងបានផ្តល់ដល់នគរបាលក្រុងប៉ោយប៉ែត ១គ្រឿង ផ្តល់ជូនមណ្ឌលសុខភាពបន្ទាយឆ្មារ និង១គ្រឿងទៀតប្រគល់ជូនដល់អាវុធហត្ថពេលនេះ ។
លោកបានស្នើឲ្យប្រើប្រាសរថយន្តសង្គ្រោះបានចំគោលដៅ តាមបច្ចេកទេស មិនរើសរើសប្រកាន់និន្នាការ និងបានជាប្រយោជន៍ដល់ជនរងគ្រោះដែលត្រូវសង្គ្រោះ ក្នុងនោះដែរលោកឧកញ៉ា ជា រតនា និង លោកជំទាវ ឧកញ៉ា លី ហៀក រតនា បានឧបត្ថម្ភថវិកាចំនួន ២៥០០ដុល្លារផងដែរ ដល់កម្មវិធីអាហារសាមគ្គី ៕