ឯកឧត្តម ទៀ សីហា បានសម្តែងនូវភាពរីករាយ ពេលដែលបានឃើញប្រជាពលរដ្ឋអញ្ជើញទៅលេងក្នុងតំបន់ទេសចរណ៍នៃទឹកដីអង្គរ

ខេត្តសៀមរាប៖ ឯកឧត្តម ទៀ សីហា បានសម្តែងនូវភាពរីករាយ ពេលដែលបានឃើញប្រជាពលរដ្ឋអញ្ជើញទៅលេងក្នុងតំបន់ទេសចរណ៍នៃទឹកដីអង្គរនៃយើង៖

ពិតជាសប្បាយចិត្តដែលបានឃើញបងប្អូនប្រជាពលរដ្ឋតាមបណ្តារាជធានី-ខេត្ត មកលេងនៅខេត្តសៀមរាប ។
សូមជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សប្បាយរីករាយនាថ្ងៃឈប់សម្រាកនេះ តែសូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាកូវីដ-១៩។
សម្រាប់ស្អែក យើងបានបែងចែកជាតំបន់ពិព័រណ៌ ផ្សារទឹក និងផាប់ស្ទ្រីត ទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ ពាក់ម៉ាស់ទាំងអស់គ្នាណា៎។
សូមកុំភ្លេច ៣ចំណុច៖
១.កុំភ្លេច ត្រៀមយក និងពាក់ម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩) ។

បច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕















