ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី កាញារីទ្ធ បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីប្រចាំការនៅថ្ងៃសងឈប់សំរាកពិធីបុណ្យចូលឆ្នាំខ្មែរ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
ភ្នំពេញ៖ ដូចដែលលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍កន្លងមកហើយថា ៉អ្នកព័ត៌មានគ្មានសៅរ៍ ឬអាទិត្យទេ ៉ ហើយក៏គ្មានថ្ងៃបុណ្យឈប់សម្រាកដែរ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី កាញារីទ្ធ បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីប្រចាំការនៅថ្ងៃសងឈប់សំរាកពិធីបុណ្យចូលឆ្នាំខ្មែរ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ៕