សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញជួបសំណេះសំណាលនិងទស្សនាកម្មវិធីនានានៃសម្រាកសៀមរាប

ខេត្តសៀមរាប៖ នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវបានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារអញ្ជើញជួបសំណេះសំណាលនិងទស្សនាកម្មវិធីនានានៃសម្រាកសៀមរាបនៅតាមតំបន់នីមួយៗ។
ជាមួយគ្នានេះ សម្តេចបានជម្រាបដល់បងប្អូនទាំងអស់ចូលរួមសហការជាមួយក្រុមការងារដែលបានរៀបចំនៅតាមកន្លែងនីមួយៗ ដោយវាស់កំដៅ លាងដៃនឹងសាប៊ូ ជែល និងអាកុលដែលក្រុមការងារបានរៀបចំ ជាពិសេស ចូលរួមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច និងត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖
១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)











