ថ្ងៃទីពីរនាឱកាសឈប់សម្រាក ទទួលបានភ្ញៀវទេសចរជាង២៧ម៉ឺននាក់ សៀមរាប និងកំពតមានអ្នកទៅលេងច្រើនជាងគេ

ភ្នំពេញ៖ ក្នុងថ្ងៃទីពីរនាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ២៧៧,០៧៨នាក់ កើនឡើង ១៨.៧៥% ធៀបនឹងថ្ងៃទីមួយម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ។
បើតាម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ២៧៧ ០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧ ៦៤៩នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២ ៧៧០នាក់។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* ខេត្តសៀមរាបមានចំនួន ៤៤ ៣៦៤នាក់
* ខេត្តកំពតមានចំនួន ៣៩ ៩៨៣នាក់
* ខេត្តបាត់ដំបងមានចំនួន ២៦ ៩៨៧នាក់
* ខេត្តកែបមានចំនួន ២៣ ២២៩នាក់
* ខេត្តព្រះសីហនុមានចំនួន ២៣ ១៤៩នាក់
* ខេត្តរតនគិរីមានចំនួន ១៤ ២៩៤នាក់
* ខេត្តព្រះវិហារមានចំនួន ១២ ៤៣០នាក់
* ខេត្តមណ្ឌលគិរីមានចំនួន ១០ ២៥៤នាក់។
ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕






