ដំបូលផ្ទះចំនួន ១ខ្នងរបើកធ្លុះធ្លាយដោយសារខ្យល់បន្ត្រាក់ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ បាននាំកងកម្លាំង និងស័ង្កសី ដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅចុះជួយជួសជុល

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃពុធ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ បាននាំកម្លាំង និងនាំយកស័ង្កសី ដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅចុះជួយធ្វើផ្ទះប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ របើកដំបូលផ្ទះចំនួន ១ខ្នង ស្ថិតនៅភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕





