ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តសៀមរាប មានចំនួនសរុប ៤៤ ៣៦៤នាក់ សម្រាប់ថ្ងៃទី១៨ ខែសីហាម្សិលមិញនេះ !

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តសៀមរាប មានចំនួនសរុប ៤៤ ៣៦៤នាក់ ក្នុងនោះ ៖
– ភ្ញៀវទេសចរបរទេសមានចំនួន ៥៦៨នាក់ មានការថយចុះ ៨៩.៨១% ប្រៀបធៀបឆ្នាំ២០១៩ គឺមានចំនួន ៥ ០០៦នាក់ ។
– ភ្ញៀវជាតិមានចំនួនប្រមាណ ៤៣ ៧៩៦នាក់។
@- សរុបរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០២០ សរុបចំនួនប្រមាណ ៩០ ៤៨៥នាក់ ក្នុងនោះ ៖
– ភ្ញៀវទេសចរបរទេសមានចំនួន ១ ៣០៦នាក់ មានការថយចុះ ៩២.១៥% ប្រៀបធៀបឆ្នាំ២០១៩ គឺមានចំនួន ១៦ ៦២៩នាក់។
– ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៨៩ ១៧៩នាក់ ។
នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប អោយដឹងនៅព្រឹកថ្ងៃទី១៩ ខែសីហានេះថា គឺជាចំនួនមួយដ៏ច្រើនគួរឲ្យកត់សម្គាល់សម្រាប់រយ:ពេល ៥ខែចុងក្រោយក្នុងវិបត្តិជំងឺកូវីដ-១៩ ដែលជាឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ ដែលមានរយ:ពេល ៥ថ្ងៃ រួមនឹងថ្ងៃសៅរ៍ អាទិត្យពីរដងទៀតស្មើនឹង ៩ថ្ងៃ ដែលជាការអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះរដ្ឋបាលខេត្តបានរៀបចំឱ្យមានកម្មវិធីកម្សាន្តមួយដ៏ធំគឺកម្មវិធីកម្សាន្ត ក្រោមប្រធានបទ ” សម្រាកសៀមរាប ” ដែលជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សុភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ ដែលមានរយ:ពេល ៥ថ្ងៃ រួមនឹងថ្ងៃសៅរ៍ អាទិត្យពីរដងទៀតស្មើនឹង ៩ថ្ងៃ ដែលជាការអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា ៕ ប្រភព: មន្ទីរទេសចរណ៍ខេត្តសៀមរាប










