ថ្នាំឆ្កួត រាប់អានគ្រឿងញៀន គ្មានអនាគត មុខសញ្ញាសង្ស័យជួញដូរប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន

ខេត្តកំពង់ស្ពឺ ÷ ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី កំលាំងអធិដ្ឋាននគរបាលស្រុកឧដុង្គ បានធ្វេីការល្បាតក្នុងភូមិសាស្រ្ដ លុះមកដល់ចំណុចដីពុះឡូត៍ស្ថិតភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ បានឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ភឿន ភី ភេទប្រុស អាយុ២៣ឆ្នាំជាមុខសញ្ញាមានដីការបង្គាប់អោយចាប់ខ្លួនរស់នៅភូមិឃុំខាងលើ។
ជាក់ស្តែងកំលាំងបានធ្វេីការឃាត់និងឆែករកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន១៨កញ្ចប់តូចច្រកថង់ប្លាស្ទីករួច និងទូរស័ព្ទដៃចំនួន០១គ្រឿង ។
បច្ចុប្បន្នមុខសញ្ញាខាងលើរួមជាមួយវត្ថុតាងត្រូវបានជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី (បញ្ជូនទៅកាន់ការិយាល័យ ជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ) រួមគ្នាប្រឆាំងគ្រឿងញៀន ដោយកិច្ចសហការ៕

