ឃាត់ខ្លួនបានចោរឆក់ទូរស័ព្ទ មន្ត្រីនគរបាលម្នាក់បានទាស់ពាក្យសម្ដីជាមួយអ្នកកាសែត

ភ្នំពេញ៖ ចោរស្ទាវទើបតែឡើង.កម្នាក់ មិនដឹងជាខ្ចីម៉ូតូរបស់មិត្តភក្កិជិះមកពីណានោះទេ ស្រាប់តែហ៊ានប្រថុយចូលទៅលួចទូរស័ព្ទ ស្មាតហ្វូន១គ្រឿង របស់ក្រុមនារីៗ ដែលកំពុងតែធ្វើកិច្ចការសំអាងការក្នុងហាង ផាត់មុខ កក់សក់ ធ្វើក្រចក មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងអ្នកដំណើរជាច្រើន ចោមរោមមើល ប៉ុន្តែទោះជាយ៉ាងណា ទូរស័ព្ទ១គ្រឿងនោះ ត្រូវបាននារីជាម្ចាស់ ដណ្ដើមយកបានមកវិញ ហើយចោរស្ទាវ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ។
ហេតុការណ៍ប្រថុយចូលលួចទូរស័ព្ទ ដោយមិនខ្លាចចូលគុកនេះ បានកើតឡើងនារសៀល ម៉ោង២:២០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
អ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតនោះ គឺមន្ត្រីនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានទាស់ពាក្យសំដីជាមួយក្រុមអ្នកកាសែត ខណ:អ្នកកាសែតកំពុងឡាយព័ត៌មានជាក់ស្ដែងមួយនេះ ដោយគ្រាន់តែប្រើពាក្យថា ៉បើម្ចាស់ទូរស័ព្ទអត់ប្ដឹង ប្រយ័ត្នសមត្ថកិច្ចដោះលែងជនឆក់ទូរស័ព្ទមួយនេះ ៉ ប៉ុន្តែសម្រាប់អ្នកកាសែតវិញ បានអះអាងថា គាត់គ្រាន់តែនិយាយតាមមន្ត្រីនគរបាលរូបនោះតែប៉ុណ្ណោះ ៕






