រយៈពេល ២ថ្ងៃ ខេត្តព្រះវិហារទទួលបានទេសចរមកលេងកម្សាន្តប្រមាណ ២២ ៩០០នាក់

ខេត្តព្រះវិហារ៖ ក្នុងរយៈពេល ២ថ្ងៃ ( ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ) នៃការឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ២២ ៩០០នាក់ ក្នុងនេះ ភ្ញៀវជាតិចំនួន ២២ ៧៧៨នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១២២នាក់។
ជាមួយនិងការទស្សនាកម្សាន្តសប្បាយនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរនានានៅក្នុងខេត្ត ភ្ញៀវទេសចរទាំងអស់ក៏ទទួលបាននូវសុខសុវត្ថិភាពល្អ ទាំងការធ្វើដំណើរ ស្នាក់នៅ និងទទួលទានអាហារនៅតាមគោលដៅនិមួយៗ ពិសេសបានចូលរួមអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៏ ដែលក្រសួងទេសបានដាក់ចេញ ក៏ដូចជាគោរពតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដែលវិធានទាំងនេះមន្ទីរទេសចរណ៏បានផ្សព្វផ្សាយដល់គ្រប់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៏ និងតាមរមណីយដ្ឋាន ក៏ដូចជាសហគមន៏គោលដៅទេសចរណ៍ក្នុងខេត្ត៕






