លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពង្រឹងកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត
ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពង្រឹងកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត។
ពិធីនេះមានការអញ្ជេីញចូលពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកនាយ នាយរងការរិយាល័យ លោកអធិការ លោកអធិការរង នាយ នាយរងផ្នែក និងលោកនាយ នាយរងនិងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៥សង្កាត់ សរុបវត្តមាន ៦០នាក់ ស្រី ៥នាក់។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងបាវិត រួមមាន អង្ករ ១០០គីឡូក្រាម ថវិកា ៤០ម៉ឺនរៀល និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥សង្កាត់ ក្នុងមួយប៉ុស្តិ៍ទទួលបានថវិកា ១០ម៉ឺនរៀល៕ អធិការដ្ឋាននគរបាលក្រុងបាវិត