ខេត្តព្រះសីហនុទទួលបានទេសចរណ៍ជិត ៣មុឺននាក់ថ្ងៃទី២០ សីហា ២០២០

ខេត្តព្រះសីហនុ៖ តាមរបាយការណ៍របស់លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នាថ្ងៃទី២០ ខែសីហា ដែលជាថ្ងៃទី៤ នៃថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តព្រះសីហនុទទួលបានទេសចរសរុបប្រមាណ ២៧ ០២០នាក់ កើនឡើង ៦,៤៩% ក្នុងនោះភ្ញៀវជាតិប្រមាណ ២៦ ០៩៨នាក់ កើនឡើង ៧,៦១% និងភ្ញៀវអន្តរជាតិប្រមាណ ៩២២នាក់។
ក្នុងចំណោមទេសចរទាំងនេះ គឺមាន៖
-ទេសចរកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៦៥៣នាក់
-ទេសចរកម្សាន្តតាមរមណីយដ្ឋាននានាសរុប ប្រមាណ ៥ ៤៦១នាក់
-ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនានា សរុប ២០ ៤៩០នាក់។
បើទោះបីជាក្នុងវិបត្តិជំងឺកូវីដ១៩ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ទាំងអស់ សូមចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដូចជា កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា
កុំភ្លេចជែល ឬអាល់កុលសម្រាប់លាងដៃ កុំភ្លេចរក្សាគម្លាតសុវត្ថិភាព៕









