ឯកឧត្តម ជុំ កុសល៖ គឹម សុខ ! <<លោកគ្មានតម្លៃស្អីសូម្បីតែបន្តិចដែលត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ឲ្យនោះទេ>>
ឯកឧត្តម ជុំ កុសល តាមរយៈ Facebook នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម បានបានសរសេរយ៉ាងដូច្នេះថា៖
<<គឹម សុខ !
ខ្ញុំគ្រាន់តែដាស់សតិលោកឲ្យកំរើកបន្តិច ដើម្បីកុំឲ្យភាពអំនួតវាសង្កត់ធ្ងន់ពេក ។ លោកត្រូវដឹងខ្លួនឯងថា ៖ មាត់របស់លោកមិនខុសពីត្រីកំភ្លាញទេ ។ ដោយសារតែភាពអំនួត, ការតាំងខ្លួនអស្ចារ្យបែបណឹងហើយបានជាត្រូវរត់គេចទោសមកសុំសិទ្ធិជ្រកកោននៅក្រៅប្រទេសបែបនេះ ។ មានតែអ្នកមានផ្នត់គំនិតជ្រុសនិយមហួសហេតុ ខួរក្បាលពោរពេញភ្លើងគំនុំគុំគួន មានគំនិតទោស: ហិង្ស: ចង់ដុតបំផ្លាញប្រទេសកម្ពុជាប៉ុណ្ណោះ ដែលផ្តល់តម្លៃឲ្យលោក ។ ប៉ុន្តែសម្រាប់អ្នកមានវិចារណញ្ញាណត្រឹមត្រូវ គេមានបុរេនិច្ឆ័យច្បាស់លាស់ គេចាត់ទុកលោកគ្រាន់តែជាមនុស្សម្នាក់ដែល« ល្ងង់ធ្វើចេះ » ប៉ុណ្ណោះ ។ ដោយសារតែល្ងង់ធ្វើចេះនេះហើយបានជារុញឲ្យមាត់របស់លោកហារនិយាយស្តីគ្មានមូលដ្ឋានច្បាស់លាស់ ប៉ាតណាប៉ាតណីបែបនេះ ។ ហើយបញ្ហាដែលមាននៅជាប់ខ្លួនលោកមកដល់បច្ចុប្បន្នកាលនេះ គឺលោកដឹងខ្លួនឯងច្បាស់ណាស់ថាមកពីអ្វី ។ បើលោកពិតជាមនុស្សមានមូលដ្ឋានច្បាប់នៅក្នុងខួរក្បាលរបស់លោក ហើយលោកចេះប្រើវិចារណញ្ញាណតែបន្តិច លោកក៏អាចថ្លឹងថ្លែងបានខ្លះ ប៉ុន្តែ ខ្ញុំមើលឃើញថាលោកចេះប្រើត្រឹមតែអារម្មណ៍ស្អប់ខឹង គុំគួនតែប៉ុណ្ណោះ ។
ខ្ញុំ សូមប្រាប់លោកថា ៖ លោកគ្មានតម្លៃស្អីសូម្បីតែបន្តិចដែលត្រូវសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ឲ្យនោះទេ ប៉ុន្តែលោកទៅវិញទេដែលព្យាយាមចំកោងខ្លួនឯងភ្ជាប់រឿងតតាំងជាមួយ ដើម្បីទាញការចាប់អារម្មណ៍ ។ សម្តេចតេជោហ៊ុន សែនលោកមិនដែលតាំងខ្លួនជា« បុរសខ្លាំង ឬ ក៏ជាអ្នកលេងអ្នកមែន » អីនោះទេ ប៉ុន្តែសម្តេចបានធ្វើរួចហើយគឺរំដោះប្រទេសពីប៉ុលពត រំដោះប្រជាជនពីការកាប់សម្លាប់ដោយប៉ុលពត ក្នុងនោះក៏មានជីដូន ជីតា ម៉ែ ឪ លោកដែរ ។ បច្ចុប្បន្នប្រទេសមានសន្តិភាពនិងកំពុងអភិវឌ្ឍក៏ដោយសារសម្តេច ។ ចុះលោកវិញ តើមានសមត្ថភាពអី ក្រៅតែពីមួយថ្ងៃៗឃើញតែញុះញុង បញ្ឆេះកំហឹងប្រជាពលរដ្ឋ ? ។ លោក យ់ល់ពីតម្រូវការរបស់ប្រជាជនកម្ពុជានៅក្នុងប្រទេសតិចពេកហើយ ។ ប្រជាជនកម្ពុជាមិនល្ងង់រហូតដល់ទៅនាំគ្នាចាក់អង្ករយកអង្កាមតាមពួកលោក ដែលកំពុងតែកោកៗចង់ដាច់ខ្យល់ពីក្រៅនោះទេ ។ លោកមិនមែនមិនដឹងទេថា ប៉ុន្មានថ្ងៃនៃថ្ងៃឈប់សម្រាកនេះ តើប្រជាពលរដ្ឋកម្ពុជាសប្បាយយ៉ាងណាខ្លះ ? មានតែលោកនិងក្រុមលោកប៉ុន្មាននាក់ប៉ុណ្ណោះទេដែលដេកកើតទុក្ខនោះ ! ដូច្នេះល្មមបញ្ឈប់ភាពក្អេងក្អាងដូចក្អាត់ក្នុងក្អមហ្នឹងទៀតទៅ ៕>>