កុំធ្វើជាស្រីទាហាន ត្រូវធ្វើជាទាហានស្រី

អ្នកស្រី Chanthy Ieang ៖ (ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ កុំបង្ហូរឈាមលើទីលានប្រយុទ្ធ) កាលខ្ញុំចូលបំរើក្នុងជួរកងទ័ពនៅអំឡុងទស្សវត្ស៨០ ខ្ញុំតែងទទួលបាននូវពាក្យ ចំអកលេងសើចបន្លំមែនដាក់ខ្ញុំថា ( កុំធ្វើជាស្រីទាហាន ត្រូវធ្វើជាទាហានស្រី ) ហើយគេនិយាយថា រៀនសូត្របានជ្រៅជ្រះគួរសមដែរខ្វះអីការងារត្រូវធ្វើ ហេតុអ្វីទៅធ្វើជាទាហាន? សំនួរមួយនេះចាក់ដោតអារម្មណ៏ខ្ញុំជានិច្ច តែខ្ញុំបានគិតរួចហើយថា អ្នកមិនមែនជាខ្ញុំ ដូច្នេះហើយអ្នកពិតជាមិនយល់ពីគំនិតនិងអារម្មណ៍ខ្ញុំទេ ! ស្ត្រីក៏មានឆន្ទៈមុះមុតដែរ អោយតែស្ត្រីតាំងចិត្តថាធ្វើ តើមានចំនុចត្រង់ណាដែលស្ត្រីមិនអាចធ្វើបាន ? សង្គមមិនដែលរើសអើងស្ត្រីទេ មានតែបុគ្គលត្រចៀកសរទេដែលរើសអើងលើស្ត្រី ស្ត្រីអាចជួយតម្រង់ទឹសស្វាមី និងកូនអោយក្លាយជាមេ ឬជាថ្នាក់ដឹកនាំបាន ហេតុអ្វីស្ត្រីមិនអាចក្លាយជាថ្នាក់ដឹកនាំល្អបាន ? (សូមជួយផ្ដល់ចម្លើយ) ។







