កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ជាង៣៣ម៉ឺននាក់ សរុបពេលបួនថ្ងៃមានជាង១លាន១សែននាក់

ក្នុងថ្ងៃទីបួននាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ៣៣៤,៣៩១នាក់ ធៀបនឹងថ្ងៃទីបី កើនឡើង ២.៨៦% បើធៀបនឹងថ្ងៃទីពីរ គឺកើនឡើង ២០.៦៨% បើធៀបនឹងថ្ងៃទីមួយ កើនឡើង ៤៣.៣១%។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣៣៤ ៣៩១នាក់នេះ មានភ្ញៀវជាតិចំនួន ៣៣១ ៨៣៦នាក់ និងភ្ញៀវអន្តរជាតិចំនួន ២ ៥៥៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* ខេត្តសៀមរាប៖ ៤៥ ៣០១នាក់
* ខេត្តកែប៖ ៣៧ ៦៧២នាក់
* ខេត្តកំពត៖ ៣៥ ៣០១នាក់
* ខេត្តបាត់ដំបង៖ ៣៤ ៩៩០នាក់
* ខេត្តព្រះសីហនុ៖ ២៧ ០២០នាក់
* ខេត្តពោធិ៍សាត់៖ ១៧ ០៦១នាក់
* ខេត្តកោះកុង៖ ១៣ ៤១១នាក់
* ខេត្តកណ្តាល៖ ១២ ៥៥១នាក់
* ខេត្តព្រះវិហារ៖ ១២ ៤៤៨នាក់
* ខេត្តកំពង់ឆ្នាំង៖ ១០ ៩១៧នាក់
* ខេត្តរតនគិរី៖ ១០ ២២៨នាក់។
សរុបស្ថិតិភ្ញៀវទេសចររយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១ ១៦៩ ៨២៤នាក់។
ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕






