បួនថ្ងៃនៃថ្ងៃឈប់សង គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ ១៨នាក់ និងរបួស៥៩នាក់
ភ្នំពេញ៖ មនុស្សចំនួន ១៨នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ៥៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៤ថ្ងៃ នៃថ្ងៃឈប់សម្រាក គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលលជាតិ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលលជាតិបានបន្តថា នៅក្នុងរយៈពេលបួនថ្ងៃ គឺ:
-នៅថ្ងៃទី១៧ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ១២លើក ស្លាប់មនុស្សចំនួន ៦នាក់ និងរបួស ចំនួន ១២នាក់។
-នៅថ្ងៃទី១៨ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ៩លើក ស្លាប់មនុស្សចំនួន ៣នាក់ និងរបួសចំនួន ១៤នាក់។
-នៅថ្ងៃទី១៩ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ១១លើក ស្លាប់មនុស្សចំនួន ៥នាក់ និងរបួសចំនួន ១៤នាក់។ -នៅថ្ងៃទី២០ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ១១លើក ស្លាប់មនុស្សចំនួន ៤នាក់ និងរបួសចំនួន ១៩នាក់។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលលជាតិ បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង គឺមាននៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តពោធិសាត់ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ៕