Detail Top Banner

លោកស្នងការរងនគរបាលខេត្ត បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនរបស់លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប្លង លឿត ដែលមានជម្ងឺទាចទឹក កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោង ១១៖០០នាទី លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងទទួលផែនការងារធនធានមនុស្ស និង លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង តំណាង លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទ ចុះទៅសំណេះសំណាល សួរសុខទុក្ខ លោកអនុសេនីយ៍ឯក ប្លុង លឿត នាយផ្នែកអក្សរសម្ងាត់ ក្រុងសំរោង ដែលកើតមានជម្ងឺទាចទឹក និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះផងដែរ លោកស្នងការរង ក៏បាននាំយកនូវថវិការបស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមន្ត្រីនគរបាលនៃអធិការដ្ឋានក្រុងសំរោង ចំនួន ៦០០០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់លោកអនុសេនីយ៍ឯក ប្លុង លឿត ផងដែរ ដើម្បីជួយ​សម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលជម្ងឺ ៕
អត្ថបទដែលជាប់ទាក់ទង