Breaking ក្រសួងសុខាភិបាល៖ បុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅពេលរួមភេទ ដែលហេតុការណ៌នេះកេីតឡេីងនៅស្រុកកងមាស
ខេត្តកំពង់ចាម៖ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មានបុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅពេលរួមភេទ ដែលហេតុការណ៌នេះ បានកេីតឡេីងនៅស្រុកកងមាស ខេត្តកំពង់ចាមនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
តាមរបាយការណ៌របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានបុរសជនជាតិ អាយុ ៤៦ឆ្នាំ បានមកលេងផ្ទះសង្សារគាត់ដែលជាស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ លុះដល់ម៉ោង ៣ជិតភ្លឺ គាត់ក៏បានគាំងបេះដូងស្លាប់ពេលកំពុងរួមភេទ (តាមការពិនិត្យធ្វេីកោសល្យវិច្ចយ័) និងស្ត្រីជាសង្សារ ក៏បានបញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យថា បុរសជនជាតិចិនរូបនេះ បានស្លាប់ពេលកំពុងរួមភេទដែរ។
បច្ចុប្បន្ននេះ ក្រុមការងារ និងសមត្ថកិច្ចបានសហការជាមួយក្រសួងមហាផ្ទៃ ដឹកយកសាកសពទៅតម្កល់នៅវត្តទឹកថ្លា ដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ចាម ។
ក្រសួង ក៏សូមបញ្ជាក់ជូនផងដែរថា៖ ជនជាតិចិនដែលបានស្លាប់ខាងលេីនេះ ជាមេការសំណង់នៅរាជធានីភ្នំពេញ បានប្រតិព័ទ្ធស្រឡាញ់គ្នាជាមួយស្ត្រីខាងលេីប្រហែលជាមួយឆ្នាំហើយៗបុរសជនជាតិចិនរូបនេះ តែងតែមកលេងស្រុកខាងស្ត្រី និងជួបស្ត្រីនេះម្តងៗ មុនពេលដែលមានហេតុការណ៌ស្លាប់ខាងលេីនេះ។
ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានយកវត្ថុសំណាកពីសាកសពខាងលេី នៅព្រឹកថ្ងៃដដែល បញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហេីយលទ្ធផលបានបញ្ជាក់ថា សពគ្មានផ្ទុកនូវវីរុសកូវីដ-១៩ នោះទេ។ ដូច្នេះ ករណីស្លាប់ភ្លាមៗពេលរួមភេទនេះ គឺបណ្តាលមកពីការឡេីងឈាមខ្លាំង ធ្វេីឲ្យគាំងបេះដូងតែម្តង។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ
វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា