អបអរសាទរ កម្ពុជាមានអ្នកជាសះស្បេីយចំនួន ៤នាក់ទៀត ពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ

រហូតដល់ម៉ោង ០៨:០០ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុប ២៧៣នាក់ដដែល មានជាសះស្បេីយចំនួន ៤នាក់ (ខ្មែរទាំងអស់) ចំនួនសំរាកនៅពេទ្យនៅសល់ ១០នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៦៣នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ យេីងបានធ្វេីតេស្តចំនួន ៨៦៦០៦ស្មេីនឹង ៥២១៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕





