ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបបង្ហាញអំពីការគិតគូរពោរពេញទៅដោយគតិបណ្ឌិតរបស់សម្តេចមិនដែលតាំងខ្លួនជាអ្នកស្នេហាជាតិ តែបានយកជីវិតខ្លួនឯងទៅធ្វើជាដើមទុន
ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះបានធ្វើកំណត់ត្រាយ៉ាងច្បាស់ថា ៖
« – មិនដែលតាំងខ្លួនជាអ្នកស្នេហាជាតិ តែបានយកជីវិតខ្លួនឯងទៅធ្វើជាដើមទុនដើម្បីជាតិនិងប្រជាជន !….។
-មិនបានតាំងខ្លួនជាអ្នករាជានិយម តែបានធ្វើឲ្យជីវិតរាជានិយមបានរស់សារជាថ្មីឡើងវិញនិងជាអ្នកការពាររាជានិយមគឺជាចន្ទុលរាជបល្ល័ង្គយ៉ាងរឹងមាំបំផុត ! ។
-មិនបានតាំងខ្លួនជាបិតាសន្តិភាព តែបានយកជីវិតទៅប្តូរយកសន្តិភាពជូនជាតិបាន ។
-មិនចេះសន្យា តែចេះធ្វើតែម្តង ! ។
នេះគឺជាចរិតពិតរបស់មេដឹកនាំកម្ពុជាដែលមានឈ្មោះថា « ហ៊ុន សែន » ។
ប្រទេសជាតិមានស្ថេរភាពនិងល្បឿនអភិវឌ្ឍបាន ក៏ព្រោះតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាន់យកគោលការណ៍« ៣ មិន ១ យក » ៣ មិនគឺ :
– មិនឲ្យបាត់បង់សន្តិភាព អធិបតេយ្យភាពនិងបូរណ:ភាពទឹកដី ។
– មិនឲ្យមានការជ្រៀតជ្រែកពីខាងក្រៅ
– មិនរណបបរទេសណាមួយជាដាច់ខាត !
ឯ ១ យក គឺ : យកមិត្តភាពដោយការគោរពសិទ្ធិស្មើភាព ។ »

ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបបង្ហាញអំពីការគិតគូរពោរពេញទៅដោយគតិបណ្ឌិតរបស់សម្តេច ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា រហូតមកដល់សម័យកាលបច្ចេកវិជ្ជាទំនើប៤.០យ៉ាងសំបូរបែប ៕



