ភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងខេត្តស្ទឹងត្រែង មានចំនួនច្រើនគួរឲ្យចាប់អារម្មណ៍

ខេត្តស្ទឹងត្រែង៖ ភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងខេត្តស្ទឹងត្រែង គិតចាប់ពីថ្ងៃទី១៧ – ២១ ខែសីហា ឆ្នាំ២០២០ មានភ្ញៀទេសចរណ៍ស្នាក់នៅមានចំនួន ១៦ ៧៣៩នាក់ ភ្ញៀវមកកម្សាន្តតាមរមណីយ ដ្ឋានទេសចរណ៍នានាក្នុងខេត្តសរុបចំនួន ៩ ៦៨៤នាក់ ស្ថានភាពភ្ញៀវទេសចរ។
ក្នុងរយៈពេល ៤ថ្ងៃនេះ ភ្ញៀវទេសចរតាមបណ្តារខេត្តផ្សេងៗបានបន្តមកលេងតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត និងបានស្នាក់នៅក្នុងខេត្តប្រកបដោយសុខសុវត្ថិភាព ។
ចំពោះសេវាកម្មស្នាក់នៅមានការកើនតម្លៃខ្លាំង រហូតដល់ ពីរ ទៅបីដង បើធៀបទៅនឹងថ្ងៃធម្មតា ដែលម្ចាស់អាជីវកម្មភាគច្រើនតំឡើងតំលៃដែលធ្វើឲ្យភ្ញៀវមិនសូវសប្បាយចិត្ត ៕ ប្រភព មន្ទីរទេសចរណ៍




