Detail Top Banner

គាត់ស្រែកច្រើនថ្ងៃហើយទោះត្រូវឬខុស គួរមានអ្នកចុះទៅដោះស្រាយផង – មុខភូមិវប្បធម៌ ក្រុងសៀមរាប

ភ្នំពេញ៖ «ពិតមែនតែរាជរដ្ឋាភិបាលអោយឈប់មួយអាទិត្យ (បូកថែម ២ ថ្ងៃទៀត) តែមិនមែនស្ថាប័នទាំងអស់គ្មានអ្នកប្រចាំការទេ ។ គាត់ស្រែកច្រើនថ្ងៃហើយទោះត្រូវឬខុស គួរមានអ្នកចុះទៅដោះស្រាយផង – មុខភូមិវប្បធម៌ ក្រុងសៀមរាប ថ្ងៃទី២២ សីហា ២០២០ »។

ក្រោយពេល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះអស់រយៈពេល៨ម៉ោង ដោយយល់ឃើញថា ហាក់បីដូចជាគ្មានអ្នកណាម្នាក់ចេញមកដោះស្រាយឬអើពើរ និងចាប់អារម្មណ៍ ដើម្បីមានដំណោះស្រាយណាសមរម្យចំពោះអ្នកតវាទាំងនោះ មន្ទីរព័ត៌មានខេត្តបាន ឆ្លើយតប៖
«យោងតាមការទាមទាររបស់បុគ្គលិកមួយចំនួនតូចដែលកំពុងតែប្រមូលផ្តុំនៅខាមុខភូមិវប្បធម៌ ខ្ញុំបាទសូមផ្តល់ពត៌មានពិតជាក់លាក់ជូនឯកឧត្តមដូចតទៅ៖
ដោយសារជម្ងឺកូវីដ១៩ បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានភោជនីយដ្ឋាន សណ្ឋាគារ និង ផ្ទះសំណាក់ត្រូវបានបិទ ចំណែកឯរមណីយដ្ឋាន ភូមិវប្បធម៌ក៏ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ។
ភូមិវប្បធម៌គឺពឹងលើភ្ញៀវទេសចរអន្តរជាតិ និងទេសចរជាតិ តែក្នុងអំឡុងពេលការរីករាលដាលនៃជម្ងឺកូវីដ ភូមិវប្បធម៌មិនមានប្រាក់ចំណូល ពិបាកក្នុងការទ្រទ្រង់នៃការចំណាយរបស់ក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនបានសម្រេចដូចតទៅ៖
1. កាត់ប្រាក់ខែ២០% ហើយកាត់បន្ថយម៉ោងធ្វើការ២០%ដូចគ្នា ចំពោះបុគ្គលិកដែលមានប្រាក់ខែក្រោម២០០$ គឺមិនបានកាត់នោះទេ។
2. ថ្លៃបាយប្រចាំខែក្រុមហ៊ុនកាត់មិនផ្តល់ជូន ទាំងថ្នាក់ដឹកនាំនិងបុគ្គលិក។
ប៉ុន្តែដោយមានការញុះញង់ និងបំផុសបំផុលពីខាងសហជីព ក្នុងការអូសទាញបុគ្គលិកមួយចំនួនតូចអោយធ្វើការតវ៉ា។
ខ្ញុំបាទសូមជម្រាបជាពត៌ជូនដល់ឯកឧត្តម អោយបានជ្រាបថា នៅក្នុងភូមិវប្បធម៌ពុំមានរឿងអយុត្តិធម៌ រហូតដល់មានការតវ៉ានោះទេ បុគ្គលិកដែលចេញទៅតវ៉ាដឹកនាំដោយសហជីពមានចំនួនតែ៤០នាក់ប៉ុណ្ណោះ នៃបុគ្គលិក៣១០នាក់៕»
អត្ថបទដែលជាប់ទាក់ទង