ប្រទេសវៀតណាម គិតត្រឹមល្ងាចថ្ងៃទី២៣ ខែសីហា មានមនុស្សស្លាប់ដោយជំងឺកូវីត-១៩ ចំនួន ១នាក់ ដែលធ្វើឲ្យអ្នកស្លាប់កើនដល់ ២៧នាក់ និងឆ្លងថ្មី ២នាក់

វៀតណាម៖ គិតត្រឹមល្ងាចថ្ងៃអាទិត្រទី២៣ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី២នាក់​ទៀត នៅដាណាំង ១នាក់ និង ហៃហ្សឺង ១នាក់។
– មានអ្នកជំងឺ ១នាក់ ជាស្រ្តី វ័យ៧៣ឆ្នាំ បានស្លាប់ នៅដាណាំង។
– បានជាសះស្បើយ ៦នាក់
– ចំនួនអ្នកឆ្លងសរុប ១០១៦នាក់ ដដែល
– ស្លាប់កើនដល់ ២៧នាក់
– កំពុងសម្រាកព្យាបាលចំនួន ៤២០នាក់និង
– ករណីជាសះស្បើយសរុប ៥៦៩នាក់
– នៅសល់ជាង ៧ម៉ឺននាក់ កំពុងដាក់ដោយឡែក។
សំគាល់៖ គិតពីថ្ងៃទី២៥ កក្កដា រហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប៥៣៤ នៅ ១៦ខេត្តនិងក្រុង។ ក្នុងនោះមាន ដាណាំងមានករណីឆ្លងសរុបចំនួន ៣៧៥នាក់ ខេត្តក្វាងណាម ៩៦នាក់ ទីក្រុងហាណូយ ១២នាក់ (នាំចូល១) ហៃហ្សឺង ១៣នាក់ ទីក្រុងហូជីមិញ ១១នាក់ (នាំចូល៤) ក្វាងទ្រី ៧នាក់ ខេត្តបាក់ហ្សាង ៦នាក់ ក្វាងង៉ៃ ៥នាក់ ឡាងសឺន ៤នាក់ ដាក់ឡាក់ ៣នាក់ ដុងណៃ ២នាក់ ខេត្តថៃប៊ិញ ១នាក់ ហាណាម ១នាក់ ថាញ់ហ៊រ ១នាក់ ខាញ់ហ៊រ ១នាក់ និងបាក់លៀវ ១នាក់។
– គិតពីដើមឆ្នាំ២០២០ មកដល់ពេលនេះ ករណីកូវីដ-១៩ នាំចូល មកពីក្រៅប្រទេស ចំនួន ៣៤២នាក់៕ ដោយ ទទក
អត្ថបទដែលជាប់ទាក់ទង