ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយព្រះសង្ឃ សីលវន្ត សីលវតី និងមន្ត្រីរាជការ កងកម្លាំងប្រជាការពារ យុវជន យុវនារី នៅពុទ្ធមណ្ឌល វិបស្សនាធុរៈ ភ្នំអដ្ឋរស្ស

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយព្រះសង្ឃ សីលវន្ត សីលវតី និងមន្ត្រីរាជការ កងកម្លាំងប្រជាការពារ យុវជន យុវនារី នៅពុទ្ធមណ្ឌល វិបស្សនាធុរៈ ភ្នំអដ្ឋរស្ស ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសម្ដេចព្រះឧត្ដមមុនី ជា សំអាង ព្រះមេគណខេត្ត មហាឧបាសិកាពុទ្ធសាសរូបត្ថម្ភស្រីមតី អគ្គធម្មចរិយាស្រីសាសនពុទ្ធ សុខ អុឹម ឧត្តមទីប្រឹក្សា នៃពុទ្ធមណ្ឌល វិបស្សនាធុរៈ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា លឹម ប៊ុណ្ណា (ខ្នា)លោកឧកញ៉ា ស្រី ចាន់ថន (7NG) លោកនាយក នាយករងរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការចំណុះរដ្ឋបាលស្រុកពញាឮ ព្រះសង្ឃ យាយជី តាជី សីលវន្ត សីលវតី និងកងកម្លាំងប្រជាការពារ យុវជន យុវនារី ព្រមទាំងប្រជាពលរដ្ឋប្រមាណ៦១០នាក់។

នាឱកាសនេះដែរ ឯកឧត្តម និងលោកជំទាវ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃចំនួន ៩អង្គ ក្នុងនោះ ព្រះមេគណខេត្ត ១ព្រះអង្គ ប្រគេនបច្ច័យ ៤០ម៉ឺនរៀល ស្លាដក១ និងព្រះសង្ឃ ៨អង្គទៀតប្រគេនក្នុងមួយអង្គបច្ច័យ ២០ម៉ឺនរៀល ស្លាដក១ ដោយឡែកយាយជី តាជី ៣៥នាក់ទទួលបានក្រណាត់ស ១ដុំ ថវិកា ៤ម៉ឺនរៀល រីឯអ្នកចូលរួមផ្សេងៗទៀតទទួលបានក្នុងម្នាក់ៗសារុង១ និងថវិកា ៤ម៉ឺនរៀលផងដែរ ៕















