ក្រសួងសុខាភិបាលកម្ពុជាយេីង ថ្ងៃនេះប្រកាសថា ពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ និងមិនមានជាសះស្បេីយទេ

រហូតដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
នៃក្រសួងសុខាភិបាលកម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ ដូច្នេះចំនួនសរុប ២៧៣នាក់ដដែល ជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យនៅសល់ ១០នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៦៣នាក់ និងស្លាប់គ្មាន ។
នៃក្រសួងសុខាភិបាលកម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ ដូច្នេះចំនួនសរុប ២៧៣នាក់ដដែល ជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យនៅសល់ ១០នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៦៣នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០
យេីងបានធ្វេីតេស្តចំនួន ៨៨៦៩៩ ស្មេីនឹង ៥៣៤៣ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។


