Detail Top Banner

យានដ្ឋានកែច្នៃរ និងជួសជុលថយន្តខុសច្បាប់ចំនួនជាង ៤០ទីតាំង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានភ្នំពេញ ត្រូវបានបិទអាជីវកម្ម

ភ្នំពេញ៖ យានដ្ឋានកែច្នៃរ និងជួសជុលថយន្តខុសច្បាប់ចំនួនជាង ៤០ទីតាំង ក្នុងចំណោមយានដ្ឋានសរុបចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការណ៍ជាមួយរដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើការបិទអាជីវកម្ម។
ការចុះបិទអាជីវកម្មនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពីលោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសារ​ធារ​ណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
តាមការអោយដឹងពីលោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា យោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងយោងតាមលិខិតលេខ ០៥៨ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញលិខិតលេខ៥១៥ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការណែនាំគ្រប់រាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបិទទីតាំងយានដ្ឋានកែច្នៃ យានដ្ឋានដែលគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ-ខេត្តរបស់ខ្លួនអោយបានទាំងស្រុង។ ដោយយោងទៅតាមការណែនាំនេះ និងស្របតាមអនុសានស៍ ណែនាំបន្ថែមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបនៅថ្ងៃនេះមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការចុះបិទអាជីវកម្មទីតាំងយានដ្ឋានកែច្នៃ ដែលនៅសេសសល់ មិនទាន់មានច្បាប់អនុញ្ញាតអោយអស់ទាំងស្រុង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខ មានយានដ្ឋានសរុបចំនួន ១១០ទីតាំង និងត្រូវធ្វើការបិទចំនួនជាង៤០ ដែលជាទីតាំងគ្មានច្បាប់អនុញ្ញាត ។
សូមបញ្ជាក់ថា យានដ្ឋានជួសជុលថយន្តក្នុងរាជធានីភ្នំពេញសរុបមានចំនួន៩៧១ គ្មានច្បាប់អនុញ្ញាតចំនួន ៣៩០ទីតាំង យានដ្ឋានកែច្នៃរថយន្តចំនួន ២៤ទីតាំង គ្មានច្បាប់អនុញ្ញាតចំនួន ២២ទីតាំង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខមាន ១១០ទីតាំង និងគ្មានច្បាប់អនុញ្ញាតជាង ៤០ទីតាំង ៕ ដោយ ទទក
អត្ថបទដែលជាប់ទាក់ទង